ដំណឹងល្អសម្រាប់និស្សិត, ពេលនេះក្រសួងយុត្តិធម៌ចេញសេចក្ដីជូនដំណឹងជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាផ្នែកច្បាប់ឆ្នាំ២០២៣


ភ្នំពេញ ក្រសួងយុត្តិធម៌បានចេញសេចក្ដីជូនដំណឹង ពីការជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យាចំនួន៣០នាក់មកប្រើការងារនៅទីស្តីការក្រសួងយុត្តិធម៌សម្រាប់ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងសេចក្ដីជូនដំណឹងក្រសួងបានបញ្ជាក់ថា បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។

ក្រសួងបញ្ជាក់បន្ថែមថា ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារបេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោម នៃលិខិត សូមបេក្ខជនយកពាក្យស្នើសុំមកដាក់នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន នៅទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាននៅលើមហាវិធីសម្ដេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរជម្រាបជូនថា ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នៅវេលាម៉ោង១៧និង០០នាទី៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង