ម្ចាស់ជើងឯកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ កីឡាការិនីម្ចាស់ជើងឯកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូម​សម្ដែង​នូវ​អំណរសាទរ​យ៉ាងក្រៃលែង​និងសូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន «ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧»។

កីឡាការិនីកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី សូម​គោរព​កោត​សរសើរ​ឯក​ឧត្ដម​បណ្ឌិតដ៏​ស្មោះ​អស់​ពីចិត្ត​​ដែល​ស្ម័គ្រ​ទទួល​នូវ​ការ​ចាត់​តាំង​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​នេះ​។ នាង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ឯក​ឧត្ដម​បណ្ឌិត​ពិត​ជា​អាច​ដឹកនាំ​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ​ បាន​ប្រកប​ដោយ​វឌ្ឍនភាព​ សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន​។

ជាថ្មីម្តងទៀត កីឡាការិនី ស្រួង ភាវី សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

 

អត្ថបទដែលជាប់ទាក់ទង