លោក ហាក់ សុខមករា ណែនាំមន្ត្រីជំនាញត្រូវធ្វើផែនការឲ្យច្បាស់លាស់ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា

កណ្តាល៖ អភិបាលរងខេត្តកណ្តាល លោក ហាក់ សុខមករា បានណែនាំដល់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងមន្ត្រីជំនាញត្រូវធ្វើផែនការឲ្យបានច្បាស់លាស់ និងត្រូវស្នើដល់ក្រសួងជំនាញឲ្យជួយចុះមកសិក្សាដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលាដើម្បីផលប្រយោជន៍រួម។

ការណែនាំរបស់លោក ហាក់ សុខមករា នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា លើសំណើរសុំជួយអន្តរាគមន៍ទប់ស្កាត់ការចាក់ដីរំលោភលើប្រឡាយ៩៤ ជាប់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ, អាជ្ញាធរស្រុកកណ្តាលស្ទឹង និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង