ប្រធានគណបក្សប្រជាជនកម្ពុជាបានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា


នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងជាសមាជិកព្រឹទ្ធសភា ដើម្បីកុំឱ្យស្ថាប័នព្រឹទ្ធសភារបស់យើងសំបូរទៅដោយមនុស្សចាស់។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបន្តថា សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភាក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឱ្យយុវជនបន្តវេនរបស់យើង ដឹកនាំបន្តពីពួកយើង។

គួរជម្រាបថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិក សមាជិការាជរដ្ឋាភិបាលអាណត្តិថ្មី នៅវិមាន៧មករា រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង