វិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនបានរៀបចំការប្រឡងបញ្ចប់ឆមាសទី១ ឆ្នាំទី២ សម្រាប់ឆ្នាំសិក្សា២០២២~២០២៣

កាលពីថ្ងៃពុធ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានរៀបចំការប្រឡងបញ្ចប់ឆមាសទី១ ឆ្នាំទី២របស់និស្សិតជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។

ការប្រឡងបញ្ចប់ឆមាសទី១ ថ្ងៃទីមួយនេះគឺមានការប្រឡងលើមុខវិជ្ជាដូចជា៖  Engineering Mathematic, Strength of Materials, Mathematic for Operation Research, មូលដ្ឋានគ្រឹះម៉ាស៊ីនរថយន្ត មូលដ្ឋានគ្រឹះនៃការចែកចាយ និងការរចនាប្រព័ន្ធដឹកជញ្ជូន

គួរជម្រាបជូនថា ការប្រឡងបញ្ចប់ឆមាសទី១ ឆ្នាំទី២ របស់និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជំនាន់ទី២ ឆ្នាំសិក្សា២០២២-២០២៣នេះ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃពេញ ទាំងពេលព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដែលមាននិស្សិតជំនាន់ទី២ ចូលរួមប្រឡងលើជំនាញរួមមាន៖ទី*១.ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ *ទី២.ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ *ទី៣.ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និង*ទី៤.ជំនាញភស្តុរភារកម្ម និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់

អត្ថបទដែលជាប់ទាក់ទង