លោក ចេង ឌីណា ណែនាំរដ្ឋបាលឃុំទាំង១២ ត្រូវបន្តចុះមើលផ្លូវឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុលកែលម្អរឱ្យបានស្អាត 

អភិបាលនៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា នៅព្រឹកថ្ងៃពុធទី១៦ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ចេង ឌីណា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលដៅ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ អន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋ និងក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។

ជាមួយគ្នានោះ លោក ចេង ឌីណា អភិបាលស្រុកក៏បានណែនាំដល់រដ្ឋបាលឃុំទាំង១២ ទូទាំងស្រុក ខ្សាច់កណ្តាល ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុលកែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង