កម្លាំងនគរបាលខេត្តព្រៃវែងនឹងស្លៀកពាក់ស៊ីវិលចុះល្បាតចំហពេលយប់គ្រប់ទីកន្លែងក្នុងខេត្ត ខណៈស្នងការដ្ឋានស្នើសុំកិច្ចសហការពីពលរដ្ឋ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមានកិត្តិយស សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឱ្យបានជ្រាបថា កម្លាំងនគរបាលខេត្តព្រៃវែងនឹងស្លៀកពាក់ស៊ីវិលប្រភេទនេះ នឹងមានកាន់តែច្រើនទៅៗដោយចុះល្បាតចំហពេលយប់តាមបណ្ដាភូមិសាស្ត្រនានាគ្រប់ទីកន្លែងក្នុងខេត្ត ដូចនេះសូមប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល និងសូមចូលរួមសហការ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអះអាងថា កម្លាំងនគរបាលទាំងនេះ គឺជាកម្លាំងនគរបាលប្រកបដោយក្រមសីលធម៌ មិនប្រព្រឹត្តអំពើទុច្ចរិត មិនបំពានប្រជាជនស្លូតត្រង់ឡើយ ដោយការចុះប្រតិបត្តិការនេះ គឺក្នុងទិសដៅ “គ្មានក្មេងទំនើង គ្មានអំពើលួច គ្មានគ្រឿងញៀន” ហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យការងារនេះ ទទួលបានជោគជ័យកាន់តែឆាប់រហ័ស។

ទទ្ទឹមនោះដែរ កម្លាំងមានឯកសណ្ឋានក៏ល្បាតចំហលាយឡំគ្នាច្រើនគ្រប់ច្រកល្ហកផងដែរ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង