ទាហានកងពលតូចដឹកជញ្ជូនលេខ៩០ បន្តជួសជុលរថយន្តធុនធ្ងន់ប្រភេទដឹកជញ្ជូន

ដោយអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានជំរុញបន្ថែមការងារដល់លោកអនុសេនីយ៍ឯក ផេង វណ្ណធឿន នាយផ្នែកយានដ្ឋាន ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកម្លាំងជំនាញជួសជុលរថយន្ត ត្រូវខិតខំយកចិត្តទុកដាក់ជួសជុលរថយន្តនិងផ្លាស់ប្ដូរសម្ភារៈ បច្ចេកទេសដែលខូចរបស់កងពលតូចអន្តរាគមន៍លេខ១៤ឲ្យបានដំណើរការល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ឈរ សុខ បានក្រើនរំលឹកដល់ក្រុមជាងជំនាញរបស់កងពលទាំងអស់ត្រូវមានជំហរទទួលខុសត្រូវលើការងារជួសជុល ធ្វើយ៉ាងណាដើម្បីធានាដល់គុណភាពនិងសុវត្ថិភាពក្នុងពេលបម្រើការងារដឹកជញ្ជូន។

ក្រុមជាងរបស់កងពលទាំងអស់ដឹកនាំដោយលោកអនុស្សនីយ៍ឯក ផេង វណ្ណធឿន នាយផ្នែកយានដ្ឋានបានយកចិត្តទុកដាក់អនុវត្តលើតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដើម្បីសម្រេចបានផែនការជោគជ័យជូនអង្គភាព៕

អត្ថបទដែលជាប់ទាក់ទង