Breaking News: ស្ងាត់ៗរដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ចប់មុខតំណែងលោក ហាន សាខន ពីប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាមកជាមន្ត្រី

ភ្នំពេញ៖ ស្ងាត់ៗ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានចេញលិខិតជម្រាបជូនឯកឧត្តមអភិបាលខេត្តមណ្ឌលគិរីឲ្យបញ្ចប់មុខតំណែងលោក ហាន សាខន ពីប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមកជាមន្ត្រី។ នេះបើយោងតាមលិខិតបញ្ចប់មុខតំណែងលោក ហាន សាខន ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងលិខិត ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីថា លោក ហាន សាខន អត្តលេខ ១៧១១៤០០៤៧៣ ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីត្រូវបានក្រសួងបរិស្ថានរកឃើញថា ប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងមុខងាររបស់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតបញ្ចប់មុខតំណែងលោក ហាន សាខន៖

អត្ថបទដែលជាប់ទាក់ទង