ខ្មាន់កាំភ្លើងបានសម្លាប់នគរបាលប្រាំនាក់នៅក្នុងរដ្ឋ Imo ស្ថិតនៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យនគរបាលម្នាក់បាននិយាយថា យ៉ាងហោចណាស់នគរបាលចំនួនប្រាំនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅក្នុងរដ្ឋ Imo ស្ថិតនៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា ដែលជាឧបទ្ទវហេតុថ្មីៗ បង្កដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាល និងក្រុមបំបែកខ្លួន។

ក្រុមប្រដាប់អាវុធបាននឹងកំពុងវាយប្រហារលើប៉ុស្តិ៍នគរបាល និងអគាររដ្ឋាភិបាលនៅក្នុងរដ្ឋ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា ដែលក្រុមអាជ្ញាធរតែងតែបន្ទោសទៅលើក្រុមជនជាតិដើមភាគតិច Biafra (IPOB) ដែលជាក្រុមបំបែកខ្លួន។ ប៉ុន្តែក្រុម IPOB បដិសេធការចោទប្រកាន់នេះ។

អ្នកនាំពាក្យនគរបាលរដ្ឋ Imo លោក Henry Okoye បានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅ តំបន់រដ្ឋាភិបាល Ehime Mbano ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតភ្លាមៗទេ ដោយសារការស៊ើបអង្កេតកំពុងបន្ត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ០៨នាក់ ដោយមានទាហាន និងសមាជិកនៃក្រុមការពារជនស៊ីវិលរបស់ប្រទេសនីហ្សេរីយ៉ា ដែលជាភ្នាក់ងារយោធាបារ៉ា។

បញ្ហាអសន្តិសុខធ្វើឲ្យប្រទេសនីហ្សេរីយ៉ារង្គោះរង្គើរយ៉ាងខ្លាំង ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក ដោយមានការវាយប្រហារប្រដាប់អាវុធ និងការចាប់ជំរិតនៅភាគពាយព្យ រួមទាំងការបះបោរអ៊ីស្លាមនិយមដ៏ខ្លាំងនៅភាគឦសាន និងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបំបែកខ្លួន និងកសិករចិញ្ចឹមសត្វនៅក្នុងតំបន់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង