ប្រធានាធិបតីនិយាយថា ប្រទេសម៉ិកស៊ិកបានស្វែងរកការចាប់ខ្លួនយោធា១៦នាក់បន្ថែមទៀត ជុំវិញការបាត់ខ្លួននិស្សិតចំនួន៤៣នាក់

Reuters: កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីលោក Andres Manuel Lopez Obrador បាននិយាយថា កាលពីដើមឆ្នាំនេះរដ្ឋអាជ្ញាម៉ិកស៊ិកបានស្នើសុំការចាប់ខ្លួនមន្ត្រីយោធា បន្ថែមទៀត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតជុំវិញការបាត់ខ្លួនសិក្ខារកាមគ្រូបង្រៀន ៤៣នាក់ កាលពីឆ្នាំ ២០១៤។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា កាលពីខែឧសភា ដីកាចាប់ខ្លួនថ្មីចំនួន ១៦នាក់ទៀតត្រូវបានប្រកាសដោយការិយាល័យអគ្គរដ្ឋអាជ្ញា ដោយបង្ហាញលិខិត ផ្លូវការមួយដែលមានសំណើ និងលោកបាននិយាយថា កាលពីមុនលិខិតនេះមិនត្រូវបានផ្សព្វផ្សាយ ជាសាធារណៈទេ។

លិខិតដែលផ្ញើទៅកាន់មេបញ្ជាការកងទ័ពបាននិយាយថា ជនសង្ស័យទាំង ១៦នាក់ “ត្រូវបានសន្មតថា បានរក្សាទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មមានអង្គចាត់តាំង ហេតុដូច្នេះហើយមិនបានរារាំងការបាត់ខ្លួន សិក្ខារកាមទាំង ៤៣នាក់នោះទេ” ។

កាលពីឆ្នាំមុន ចៅក្រមបានចេញដីកាឲ្យចាប់ខ្លួនមន្ត្រីចំនួន ៨៣នាក់ជុំវិញករណីនេះ ក្នុងនោះមាន ទាហាន នគរបាល និងបុគ្គលិករដ្ឋម្នាក់ជារដ្ឋអាជ្ញាជាន់ខ្ពស់។ ប៉ុន្តែមិនមានការចាប់ខ្លួនទាំងអស់ជាបន្តបន្ទាប់ តាមដីកានោះទេ ហើយដីកាចាប់ខ្លួនចំនួន ២១នាក់ត្រូវបានដកចេញ៕

អត្ថបទដែលជាប់ទាក់ទង