សមាជិកព្រឹទ្ធសភាអាមេរិកសង្ឃឹមថានឹងជួបជាមួយលោកស៊ី ក្នុងកំឡុងពេលដំណើសរទស្សនាកិច្ចនៅចិន នាសប្តាហ៍ក្រោយ


កាលពីថ្ងៃចន្ទ អ្នកនាំពាក្យព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Crapo បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម រួមទាំងមេដឹកនាំគណបក្ស កាន់អំណាចលោក Chuck Schumer គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ក្រោយ ហើយ សង្ឃឹមថា នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោកស៊ី ជីងពីង។ នេះបើតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters។

កាលពីខែមុន ការិយាល័យរបស់លោក Schumer បាននិយាយថា លោកកំពុងរៀបចំផែនការទស្សនកិច្ច ទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន និងសហដឹកនាំដោយលោក Crapo ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយ បន្ថែមទេកាលពីថ្ងៃចន្ទ។ ហើយស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោនក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

សមាជិកព្រឹទ្ធសភាមួយចំនួន មានបំណងចង់ជំរុញការចូលរួមជាមួយប្រទេសចិន និងដោះស្រាយបញ្ហា ទាក់ទងនឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បាននិយាយថា ចំនួនអាជីវកម្ម អាមេរិកដែលកំពុងសម្តែងការខកចិត្ត ក្នុងប្រតិបត្តិការនៅក្នុងប្រទេសចិនបានកើនឡើង។ លោកស្រីបាន និយាយថា “សម្រាប់អាជីវកម្មនៅសហរដ្ឋអាមេរិកក្នុងករណីជាច្រើន មានការអត់ធ្មត់កាន់តែតិចទៅៗ ហើយ ក៏ជាពេលដែលត្រូវការសកម្មភាពដែរ”៕

អត្ថបទដែលជាប់ទាក់ទង