ឥណ្ឌបញ្ជាឱ្យបណ្តាញសង្គម X, YouTube និង Telegram លុបចេញរាល់មាតិកាទាក់ទងនឹងការរំលោភបំពានផ្លូវភេទលើកុមារ

ថ្មីៗនេះរដ្ឋាភិបាលឥណ្ឌាបានជូនដំណឹងទៅកាន់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមធំៗចំនួន ៣ដែលក្នុងនោះរួមមានក្រុមហ៊ុន X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter), YouTube និង Telegram ដោយស្នើសុំឱ្យបណ្តាញផ្សព្វផ្សាយទាំងនេះលុបបំបាត់រាល់ខ្លឹមសារណាដែលជាប់ទាក់ទងជាមួយនឹងការរំលោភបំពានផ្លូវភេទលើកុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

រដ្ឋាភិបាលឥណ្ឌាបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើបណ្តាញផ្សព្វផ្សាយសង្គមទាំងនេះមិនព្រមអនុវត្តតាមការស្នើសុំនោះ នឹងត្រូវបានដកហូតការការពារពីការទទួលខុសត្រូវផ្លូវច្បាប់ ឬអាចនឹងបញ្ឈប់ដំណើរការកម្មវិធីតែម្តង។

សេចក្តីជូនដំណឹងនេះត្រូវបានផ្ញើដោយក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន (MEITY) របស់ឥណ្ឌាដោយបានសង្កត់ធ្ងន់ទៅលើ X, YouTube និង Telegram ដែលតម្រូវឱ្យដកចេញខ្លឹមសារទាំងនោះភ្លាមៗប្រសិនបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទលើកុមារ៕

អត្ថបទដែលជាប់ទាក់ទង