ភ្ញៀវទេសចរចូលទស្សនាសារមន្ទីរចិនមានចំនួន៦៦លាននាក់ ក្នុងរយះពេលឈប់សម្រាក៨ថ្ងៃ
បើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ កាលពីថ្ងៃអាទិត្យថា សារមន្ទីរក្នុងទូទាំងប្រទេសចិនបានទទួលភ្ញៀវទេសចរចូលទស្សនាប្រមាណ ៦៦ លាននាក់ក្នុងអំឡុង ពេលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងថ្ងៃបុណ្យជាតិដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
រដ្ឋបាលបាននិយាយថា សារមន្ទីរចំនួនបី ដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅចន្លោះថ្ងៃទី២៩ ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលា គឺសារមន្ទីរ Palace, សារមន្ទីរជាតិនៃប្រទេសចិន និងសារមន្ទីរទីតាំងផ្នូររបស់អធិរាជ Qinshihuang ដែលត្រូវបានគេស្គាល់ថាជាសារមន្ទីរ Terracotta Warriors ផងដែរ៕