Breaking News: ចាប់បានហើយ ឃាតករជាប្តីដែលបានបាញ់សម្លាប់ប្រពន្ធ!

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឃាតករជាប្ដីដែលបានបាញ់ប្រហារប្រពន្ធរបស់ខ្លួនឲ្យស្លាប់យ៉ាងសាហាវព្រៃផ្សៃបានហេីយ នៅម៉ោងជាង៦ល្ងាចថ្ងៃទី២​ មីនា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០២​ ខែមិនា​ ឆ្នាំ២០២៣​ ស្ត្រីម្នាក់ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះដោយពុំទាន់ដឹងមូលហេតុ​ នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរជម្រាបជូនថា ករណីប្តីបាញ់សម្លាប់ប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីពិភពថ្មី កួរស្រូវ៣ ផ្ទះលេខ ១៦៨ ផ្លូវSt.KS០៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង