លោក Wang Yi ថា មូលហេតុនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា «ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ» ប្រឆាំងនឹងប៉ាឡេស្ទីន

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា មូលហេតុនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា«ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ» ប្រឆាំងនឹងប៉ាឡេស្ទីន។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន «Reuters»។

លោក Yang Yi បានថ្លែងបែបនេះក្នុងអំឡុងកិច្ចប្រជុំមួយជាមួយប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប នៅទីក្រុងប៉េកាំង។

លោក Wang Yi បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់លោក ជាមួយលោក Josep យ៉ាងដូច្នេះថា «ឫសគល់នៃបញ្ហានេះស្ថិតនៅក្នុងការពន្យារពេលដ៏យូរក្នុងការសម្រេចបាននូវ សេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីនសម្រាប់រដ្ឋឯករាជ្យមួយ ហើយនៅក្នុងការពិតដែលភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីនរងទុក្ខនោះមិនត្រូវបានកែតម្រូវទេ»៕

អត្ថបទដែលជាប់ទាក់ទង