កូរ៉េខាងត្បូង​នឹង​រៀបចំ​ពិព័រណ៍គ្រឿងសព្វាវុធ​ ការពារជាតិ​ដ៏ធំ​បំផុត ដើម្បី​ដេញថ្លៃជួយ​ជំរុញ​ការ​លក់​ជា​សាកល

ក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងនឹងចាប់ផ្តើមការតាំង ពិពណ៌គ្រឿងសព្វាវុធការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ខណៈដែលប្រទេសនេះព្យាយាមបង្កើន ឥទ្ធិពលអាវុធរបស់ខ្លួនដោយប្រើប្រាស់ turbocharger និងបង្ហាញរូបរាងដ៏កម្ររបស់យន្តហោះទម្លាក់ គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយបណ្ដាញសារព័ត៌មាន Reuter។

មជ្ឍមណ្ឌលពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងការពារជាតិទីក្រុងសេអ៊ូល (ADEX) បើកទ្វារនៅថ្ងៃអង្គារនេះ ដោយអ្នករៀបចំបាននិយាយថា នឹងមានក្រុមហ៊ុនច្រើនជាងពេលណាៗទាំងអស់ និងការហោះហើរដែលមិន ធ្លាប់មានពីមុនមករបស់យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 របស់សហរដ្ឋអាមេរិកដែលនឹងធ្វើការចុះចត ដ៏កម្រនៅឯមូលដ្ឋានអាកាសនៅកន្លែងផ្សេងទៀតនៅលើឧបទ្វីបនេះ។

កាលពីថ្ងៃចន្ទ លោក Lee Jong-ho ប្រធានការិយាល័យរៀបចំបានប្រាប់សន្និសីទសារព័ត៌មានថា ពិព័រណ៍ នៅឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីជួយកូរ៉េខាងត្បូងឲ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសនាំចេញអាវុធធំជាងគេទីបួនរបស់ពិភពលោក។

លោកបានបន្ថែមថា មន្ត្រីការពារជាតិជាន់ខ្ពស់ជាង ៤៥០នាក់មកពី ៤៥ប្រទេស ត្រូវបានរំពឹងថានឹងចូលរួម រួមមានអ្នកជំនាញ និងសាធារណៈជនរាប់សែននាក់ផ្សេងទៀត។

ហើយលោកក៏បានបន្តថា “នេះគឺជាឱកាសមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ និងឈានជំហានមួយដ៏ធំឆ្ពោះទៅមុខ”៕

អត្ថបទដែលជាប់ទាក់ទង