ជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស់ នៅតំបន់ហ្គាហ្សា ចូលដល់ខែទី២ បណ្តាលឲ្យពលរដ្ឋភាគីសងខាងស្លាប់សរុប ១១៩០០នាក់ហើយ!
ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្តរហូតមកដល់ពេលនេះ បានឆក់យកជីវិតពលរដ្ឋសទាំងសងខាងចំនួន ១១.៩០០នាក់ហើយ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលនៃភាគីទាំងពីរ អ៊ីស្រាអ៊ែល-ប៉ាឡែស្ទីន។
ក្រសួងសុខភាពសាធារណៈដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃអង្គារនេះថាចំនួនអ្នកស្លាប់សរុបរបស់ប្រទេសប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងដល់១០៣២៨នាក់ ខណៈដែលការវាយប្រហារនៅតែបន្តពីសំណាក់កងកម្លាំងអ៊ីស្រាអែលលើទឹកដីមួយនេះ ដែលបានឈានចូលដល់ខែទីពីរជាប់ៗគ្នានេះ ចាប់ពីថ្ងៃទី០៧តុលាមក។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅទីក្រុង Gaza ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារចំនួន៤២៣៧នាក់ ស្ត្រី ២៧១៩នាក់ និងមនុស្សចាស់ចំនួន៦៣១នាក់ បន្ថែមពីលើនេះដែរ ក៏មានអ្នករងរបួសសរុបជាង ២៥០០០នាក់ដែរ។
លោក Al-Qedra បានគូសបញ្ជាក់ពីការកំណត់គោលដៅរបស់អ៊ីស្រាអែលចំពោះបរិក្ខារពេទ្យ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់សកម្មភាពរបស់សហគមន៍អន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីផ្តល់ការការពារដល់មន្ទីរពេទ្យនានា។
លើសពីនេះដែរលោកក៏បានចង្អុលបង្ហាញពីការគម្រាមកំហែងរបស់យោធាអ៊ីស្រាអែលក្នុងការវាយប្រហារទៅលើមន្ទីរពេទ្យឯកទេសមួយកន្លែងដែលមានឈ្មោះថា al-Rantisi ជាគោលដៅកំណត់នៅភាគខាងជើងហ្គាហ្សា ដោយព្រមានថាវាជាស្ថានការដែលអាចនាំឱ្យមានគ្រោះមហន្តរាយដ៏ធំចាប់តាំងពីមានស្ថានភាពបំផ្លាញផ្ទះកុមារជាង៧០នាក់ដែលធ្លាប់បានទទួលការព្យាបាល និងកិច្ចការសង្គ្រោះជីវិតនៅខាងក្នុងនោះដូចគ្នាដែរ៕