លោក បៃដិន ហៅលោក ស៊ី ថាជាជនផ្តាច់ការ បន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានរៀបចំទុកយ៉ាងយកចិត្តទុកដាក់
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថាលោកមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកដែលថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីង គឺជាជនផ្តាច់ការដ៏មានប្រសិទ្ធភាពនោះទេ ហើយការអត្ថាធិប្បាយអាចនឹងកើតមាននៅទីក្រុងប៉េកាំងបន្ទាប់ពីមេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំកំពូលដែលពិភាក្សាដោយត្រង់ៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter។
បន្ទាប់ពីការពិភាក្សារយៈពេលបួនម៉ោងជាមួយលោក ស៊ី នៅជាយទីក្រុង San Francisco លោក បៃដិន បានធ្វើសន្និសីទសារព័ត៌មានតែម្នាក់ឯងមួយ។ ហើយនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននោះ លោកត្រូវបានគេសួរថា តើលោកនៅតែប្រកាន់ទស្សនៈដែលថាលោកស៊ី គឺជាជនផ្តាច់ការ ឬយ៉ាងណា ជាអ្វីដែលលោកបាននិយាយកាលពីខែមិថុនា។
លោក បៃដិន បាននិយាយថា “លោក ស៊ី គឺជាជនផ្តាច់ការក្នុងន័យថាលោកជាបុរសម្នាក់ដែលគ្រប់គ្រងប្រទេសដែលជាប្រទេសកុម្មុយនិស្ត ដែលផ្អែកលើទម្រង់រដ្ឋាភិបាលខុសពីប្រទេសរបស់យើងទាំងស្រុង”។
ជាការឆ្លើយតប ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនប្រឆាំងយ៉ាងខ្លាំងចំពោះការលើកឡើងនេះ ប៉ុន្តែមិនបាននិយាយឈ្មោះលោក បៃដិន ឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសលោក Mao Ning បានប្រាប់អ្នកយកព័ត៌មាន ថា “សេចក្តីថ្លែងការណ៍នោះគឺ ខុសឆ្គងយ៉ាងខ្លាំង និងជាការនិយាយបង្ខូចនយោបាយដោយគ្មានការទទួលខុសត្រូវ”៕