នាយករដ្ឋមន្ត្រីថៃជំរុញឱ្យក្រសួងអប់រំរកវិធានការលើកកម្ពស់ជំនាញភាសាអង់គ្លេសដល់ពលរដ្ឋ 

ថៃ៖ លទ្ធផលក្នុងការស្ទង់សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដោយវិទ្យាស្ថានអប់រំអន្តរជាតិ (EF Education First) បានបង្ហាញពីសន្ទស្សន៍នៃមនុស្សពេញវ័យប្រមាណ២.២លាននាក់ក្នុងប្រទេសនិងតំបន់ចំនួន១១៣។

ក្នុងនោះថៃទទួលពិន្ទុបាន៤១៦ ជាប់ចំណាត់ថ្នាក់១០១ ក្នុងចំណោម១១៣ប្រទេស ដែលជាមធ្យមភាគទាបខ្លាំង ខណៈកម្ពុជាឈរលើលេខរៀងទី៩៨ មានពិន្ទុ៤២១។

ក្រោយឃើញលទ្ធផលពលរដ្ឋថៃប្រើប្រាស់ភាសាអង់គ្លេសមានកម្រិតខ្សោយ លោក ស្រេតថា ថាវីស៊ីន បានសម្រេចចេញបញ្ជាបន្ទាន់ គឺតម្រូវឱ្យក្រសួងអប់រំរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពភាសាអង់គ្លេសតាមកម្មវិធីសិក្សាថ្មីៗ និងបង្កើនការបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសដល់គ្រូជនជាតិថៃជាចម្បង៕ ប្រភព៖ Thairath

អត្ថបទដែលជាប់ទាក់ទង