ឧប្បទ្ទវហេតុយន្តហោះបុកគ្នាធ្វើឲ្យមនុស្ស៥នាក់ស្លាប់និងអ្នកដំណើរ៣៧៩នាក់មានសុវត្ថិភាព ខណៈជប៉ុនកំពុងស្រាវជ្រាវលម្អិត

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងរដ្ឋមន្ត្រីដឹកជញ្ជូនជប៉ុនបានចូលរួមរំលែកមរណៈទុក្ខ បន្ទាប់ពីយន្តហោះដឹកជញ្ជូនអ្នកដំណើរ និងយន្តហោះឆ្មាំឆ្នេរសមុទ្រជប៉ុនបានបុកគ្នានៅលើផ្លូវរត់ក្នុងឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបានសម្លាប់មនុស្ស៥នាក់នៅលើយន្តហោះតូចរបស់ឆ្មាំឆ្នេរសមុទ្រនោះ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Tetsuo Saito បានបញ្ជាក់ថាមនុស្សជាអ្នកដំណើរចំនួន ៣៧៩នាក់ នៅលើជើងហោះហើរ JAL-516 របស់ Japan Airlines បានចាកចេញមកដោយសុវត្ថិភាព មុនពេលដែលយន្តហោះធំត្រូវឆាបឆេះក្នុងអណ្តាតភ្លើង។

លោក Saito បាននិយាយថា អ្នកបើកយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្របានរត់គេចខ្លួនទាន់ពេលវេលា ប៉ុន្តែសមាជិកនាវិក5នាក់បានបានឆេះស្លាប់ភ្លាមៗ។ ឧបទ្ទវហេតុកាលពីថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលមានករណីយន្តហោះប្រភេទ Airbus A350 ក្នុងចំណោមយន្តហោះដឹកអ្នកដំណើរខ្នាតធំបំផុតរបស់ឧស្សាហកម្មជប៉ុនត្រូវបានខូចខាតយ៉ាដំណំដើមឆ្នាំថ្មីនេះ។ គួរំលឹកថាសពយន្តហោះនេះធ្លាប់បានចូលបម្រើលើសេវាកម្មពាណិជ្ជកម្មចាប់ពីឆ្នាំ ២០១៨មក គឺរយៈពេល៨ឆ្នាំហើយ។ រដ្ឋមន្ត្រីដឹកជញ្ជូនបាននិយាយបន្ថែមទៀតថាយន្តហោះ A350 របស់ Japan Airlines បានហោះចេញពីអាកាសយាន្តដ្ឋាន Shin Chitose នៅជិតទីក្រុង Sapporo មកកាន់អាកាសយាន្តដ្ឋាន Haneda ទីក្រុងតូក្យូ។

ទន្ទឹមនឹងនេះដែរអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រលោក Yoshinori Yanagishima បាននិយាយថា យន្តហោះតូចរបស់ពួកគេប្រភេទ Bombardier Dash-8 ដែលមានមូលដ្ឋាននៅអាកាសយាន្តដ្ឋាន Haneda គ្រោងធ្វើធ្វើដំណើរទៅកាន់ទីក្រុង Niigata ដើម្បីបញ្ជូនសម្ភារៈសង្គ្រោះដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនៅក្នុងតំបន់Ishikawa កាលពីថ្ងៃចន្ទនេះដែរ ប៉ុន្តែមិនទាន់បានចេញដំណើរផងក៏ជួបគ្រោះថ្នាក់ដោយចៃដន្យបែបនេះទៅវិញ។ ចំណែកប្រភេទម៉ាស៊ីនturboprop របស់ Dash-8នេះគឺត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅលើតួជើងហោះហើរផ្លូវខ្លីនិងការធ្វើដំណើរសំខាន់ៗ។ ប្រធានការិយាល័យអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូនបាននិយាយថា ការបុកគ្នារវាងយន្តហោះទាំងពីរបានកើតឡើងនៅពេលដែលយន្តហោះធំ JAL បានចុះចតនៅលើផ្លូវរត់ចំនួនបួនក្នុងអាកាសយាន្តដ្ឋាន Haneda ស្របពេលដែលយន្តហោះឆ្មាំឆ្នេរសមុទ្រកំពុងរៀបចំហោះឡើងដូចគ្នា។ មន្ត្រីសុវត្ថិភាពដឹកជញ្ជូនកំពុងវិភាគជាមួយនឹងទំនាក់ទំនងរវាងមន្ត្រីគ្រប់គ្រងអាកាសចរណ៍ និងបញ្ជារលើយន្តហោះទាំងពីរនេះ ហើយពួកគេគ្រោងនឹងសម្ភាសគ្រប់មន្ត្រី របស់ JAL ទាំងអស់! ដើម្បីកំណត់ពីអ្វីឲ្យប្រាកដដែលបានកើតឡើង នាំឲ្យវាប៉ះទង្គិចគ្នាយ៉ាងវិនាសកម្មមិនធ្លាប់មានបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង