សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានផ្តួចផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក
BAGHDAD, Jan 24 (Reuters) – ប្រភពចំនួនបួនបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការបញ្ចប់សម្ព័ន្ធយោធាអន្តរជាតិដែលដឹកនាំដោយសហរដ្ឋ- អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងពីការជំនួសសម្ព័ន្ធយោធាអន្តរជាតិដោយទំនាក់ទំនងទ្វេភាគីវិញ ដែលជាជំហានឆ្ពោះទៅមុខក្នុងដំណើរការដែលត្រូវបានជាប់គាំងដោយសង្រ្គាមនៅតំបន់ហ្គាហ្សា។
ប្រភពចំនួនបីបាននិយាយថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានផ្ញើលិខិតមួយតាមឯកអគ្គរដ្ឋទូតសហរដ្ឋ- អាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់លោកស្រី Alina Romanowski ជូនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein ។
ប្រភពចំនួនបីបាននិយាយទៀតថា ការធ្វើដូច្នេះ សហរដ្ឋអាមេរិកបានបង្ហាញលក្ខខណ្ឌមុននឹងមានការសម្រេចណាមួយថា ការវាយប្រហារប្រឆាំងនឹងសម្ព័ន្ធយោធាអន្តរជាតិដោយក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវតែបញ្ឈប់ជាមុនសិន។
ក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយថា លិខិតដែល “មានសារៈសំខាន់” នោះត្រូវបានប្រគល់ជូន ហើយនាយករដ្ឋមន្ត្រីនឹងពិនិត្យមើលលិខិតនោះដោយប្រុងប្រយ័ត្ន ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ៕