អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ចំណាយថវិកាផ្ទាល់ខ្លួនសាងសង់អគារធនាគារឈាមនៃមន្ទីរពេទ្យបង្អែក ១៦មករា

អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារធានាគារឈាមនៃ មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យនិងបុគ្គលិកមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ អគារធនាគារឈាមមានទំហំ៨ម៉ែត្រ×១៦ម៉ែត្រ តាមការគ្រោងទុកនឹងត្រូវបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង