រដ្ឋមន្ដ្រី ស សុខា សម្រេចបណ្ដេញអធិការរងក្រុងកំពតម្នាក់ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា បានចេញសេចក្ដីសម្រេចបណ្ដេញមន្ដ្រីនគរបាលម្នាក់ឈ្មោះ មាស ពិសិដ្ឋ ឋានន្ដរស័ក្ដិថ្នាក់អនុសេនីយ៍ឯក តួនាទីអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការបណ្ដេញអធិការរងម្នាក់នេះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  លោក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន។នលោកស្នងការបន្តថា គឺជាសារដាស់តឿនដល់កម្លាំងផ្សេងទៀត ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង