អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើសារអបអរសាទរឯកឧត្តម គុយ សុផល ដែលត្រូវព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ា មហាមន្ត្រី»

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និហឭងក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្តែងនូវសមានចិត្តរីករាយ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម គុយ សុផល ក្នុងឱកាសព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វ ព្រះរាជ ហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា មហាមន្ត្រី គុយ សុផល

ឧកញ៉ាមហាមន្ត្រី គឺជាឥស្សរជនមួយរូបដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំង កាយ ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ជាយូរឆ្នាំកន្លងមកហើយ ឧកញ៉ា មហាមន្ត្រី បានសម្របសម្រួលការងារគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។

យើងខ្ញុំ សូមជូនពរឧកញ៉ា មហាមន្ត្រី និងលោកជំទាវ ព្រមទាំងកូនប្រុស កូនស្រីប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង