លោក សៀក មុន្នី ដឹកនាំកម្លាំងរៀបចំធ្វើទីលានបាល់ទាត់ត្រៀមរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ស្រុកឆ្នាំ២០២៤នេះ

ដោយមានការដឹកនាំនិងចង្អុលបង្ហាញពីលោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្នើសុំដល់លោកមេបញ្ជាការកងវិស្វកម្ម និងលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកសហការគ្នាឈូសឆាយ និងបាញ់ទឹក ដើម្បីរៀបចំធ្វើទីលានបាល់ទាត់នៅក្នុងបរិវេណវិទ្យាល័យអូររាំង ត្រៀមរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ស្រុក ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ក្នុងនាមរដ្ឋបាលស្រុកអូររាំង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងកងវិស្វកម្ម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងដែលបានជួយឈូសឆាយ និងបាញ់ទឹក ចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលាក្នុងការជួយតៀបចំធ្វើទីលានខាងលើនេះ។

ជាមួយនេះ រដ្ឋបាលស្រុកអូររាំង សូមគោរពជូនពរនិងទទួលបានសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជាពិេសសសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង