ឯកឧត្តម គីម រិទ្ធី ប្រគល់រថយន្តជូនគណៈបញ្ជាការរដ្ឋបាលស្រុកជាំក្សាន្ត ជាអំណោយដ៏ថ្លៃថ្លាឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់រថយន្ត០១គ្រឿងជាអំណោយដ៏ថ្លៃថ្លាឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត និងប្រគល់ផែនទីភូមិសាស្រ្តស្រុកជាំក្សាន្ត។

គួររំលឹកផងដែរថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត គីម រិទ្ធី នឹងឧបត្ថម្ភជូនដល់គណៈបញ្ជាការឯកភាពស្រុក ក្រុងទាំង៨ ក្នុងខេត្តព្រះវិហារ សំដៅជំរុញការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង