មេធាវីម្នាក់បានបាញ់សម្លាប់សង្សារហើយ ទើបបាញ់ក្បាលខ្លួនឯងស្លាប់តាមក្រោយ នៅខណ្ឌសែនសុខ
ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារជាអ្នករកស៊ីលក់តាមអនឡាញ។ ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
លោកស្នងការ ជួន ណារិន្ទ បានបន្តទៀតថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕