លោក ជា ខេមា ដឹកនាំកម្លាំងជួយពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅតាមបណ្ដោយផ្លូបលេខ១១៨ ក្នុងសង្កាត់ផ្សារចាស់ បានញជោគជ័យ

នៅវេលាម៉ោង១៧៖១០នាទីល្ងាច ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា ខេមា បានបញ្ជាក់ថា ជាលទ្ធផលអគ្គិភ័យខាងលើ បានរលត់ទាំងស្រុង និងមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយក៏មិនមានប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែមានការខូចខាតនៅសម្ភារៈមួយចំនួននៅផ្ទះកើតហេតុខាងលើ។

ទន្ឬឹមនោះ លោកអភិបាលខណ្ឌដូនពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់មុនពេលទៅណាមកណា ឬមានដំណើរកម្សាន្តទៅទីជិតទីឆ្ងាយក្តីសូមមេត្តាពិនិត្យមើល និងបិទឧបករណ៍ងាយឆ្លងចរន្តអគ្គីសនី ជាពិសេសភ្លើងធូប ភ្លើងទៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង