នៅក្នុងខេត្ដកំពង់ស្ពឺដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប 
និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបីជាស្របច្បាប់ និងមិនស្របច្បាប់ក៏ដោយ

នៅក្នុងខេត្ដកំពង់ស្ពឺដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប 
និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបីជាស្របច្បាប់ និងមិនស្របច្បាប់ក៏ដោយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានឲ្យដឹងថារដ្ឋបាលខេត្ដ​កំពង់ស្ពឺ​ ប្រកាសថានៅក្នុងខេត្ដកំពង់ស្ពឺ​ ដាច់​ខាតល្បែងសុីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប​ និងមិនអនុ​ញ្ញា​ត​ឲ្យ​បន្ដបេីកលេង​ ទោះបី​​ (​ ស្របច្បាប់​ និងមិនស្របច្បាប់​ )។ យោងតាម​សេចក្តី​ជូន​ដំណឹង​ លេខ​ ០៨៩/២៤​ សណន ចុះថៃ្ងទី​ ០៩​ កុម្ភៈ​ ២០២៤​ នេះដោយ​ ឯកឧត្ដម​ វុី​ សំណាង​ អភិបាល​ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​ ។

សូមបញ្ជាក់​ថា​ កន្លងមក​ក្រោមការដឹកនាំ​និងបញ្ជាផ្ទាល់ពី​ ឯ​កឧត្ដម​ វុី​ សំណាង​ អភិបាល​ខេត្ដ​កំពង់ស្ពឺ​ នូវវិធានការ​មិន
អ​នុញ្ញាត​ឲ្យ​មានការផ្សព្វផ្សាយតាំងរូបភាព​ ផ្ទាំងបាណូ​ ផ្សា​យពាណិជ្ជកម្ម​ ស្រាបៀរ​គ្រប់​ប្រភេទ​ គឺជាទូទៅបាន​ការកោតសរសេីរទូទាំងផ្ទៃប្រទេសថាជាខេត្ដគំរូមួយក្នុង
ចំណោមខេត្ដ​ រាជធានី​ ទាំង២៥​ នៃព្រះរាជាណា​ចក្រកម្ពុជា​

នេះជាវិធានការនិងជាជម្រេីសទី២​ នៃការប្ដេជ្ញាចិត្ដរបស់​ ឯកឧត្ដម​ អភិបាលខេត្ដ​កំពង់​ស្ពឺ​។ ប្រជាពលរដ្ឋ​ប្រាកដណាស់​សារទនិងចំណាត់ការដ៏មុឹងម៉ាត់​។ អភិបាល​ក្រុង​ ស្រុក​ និងរដ្ឋបាលឃុំ​ សង្កាត់​ ភូមិ​ ប្រាកដជា​ និងចូលរួមអនុវត្ដអោយបានពេញលេញនិងមានប្រសិទ្ធ​ភាព​

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖

អត្ថបទដែលជាប់ទាក់ទង