ឯកឧត្ដម ហាក់ សុខមករា អញ្ជើញចូលរួម «ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល»
ឯកឧត្ដម ហាក់ សុខមករា សមាជិកគណៈកម្មាធិការកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការគណបក្សខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការទី១០ព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការអនុវត្តលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបានស្ថិតក្នុងបរិយាកាសល្អប្រសើរ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រឹសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដែលបានផ្តល់ឧត្តមភាពដល់គណបក្សក្នុងការបន្តកាន់អំណាច ដឹកនាំប្រទេស និងអនុវត្តកម្មវិធីគោលនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
✅ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត! ប្រជាជនខ្មែរឈ្នះទាំងអស់គា្ន!
✅ ជយោ! សន្តិភាព និងការអភិវឌ្ឍ!
✅ ជយោ! អង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល!