ចាប់វ៉ៃខ្នោះឪពុកចុងចិត្តតិរច្ឆានម្នាក់ដែលបានគំរាមសម្លាប់និងចាប់រំលោភសេពសេន្ថវៈលើកូនស្រី

កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនឪពុកចុងចិត្តតិរច្ឆានម្នាក់ដែលបានគំរាមសម្លាប់និងចាប់រំលោភកូនស្រីចុងអាយុ១៤ឆ្នាំសម្រេចជាច្រើនដង កាលពីវេលាម៉ោង១៦៖១០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន​ យ៉ុម​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ មានទីលំនៅភូមិអូរតាញា​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាតដំបង​។បច្ចុប្បន្នស្នាក់នៅទំនប់អាងកំពីងពួយ​ ភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ប្រកបមុខរបរនេសាទត្រី។

ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ យ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូនចុង នៅពេលទៅរកត្រី​ និងពេលនៅផ្ទះស្ងាត់តែពីរនាក់រហូតបានសម្រេចជាច្រេីនលេីក​ ដែលបានកើតមានឡេីងពីក្នុងកំឡុងដេីមឆ្នាំ២០២៣​ រហូតដល់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ដោយបានគំរាមសម្លាប់​ និងហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡេីយ​ លុះដល់វេលាម៉ោប្រហែល០១យប់​ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឪពុកចុងឈ្មោះ​ ស៊ុន​ យ៉ុម​ បានលួចឡេីងតាមបង្អួចចូលក្នុងបន្ទុប់កូនស្រីចុងឈ្មោះ​ យ.ស.ន បម្រុងរំលោភ តែកូនស្រីប្រកែកមិនបានសម្រេច​ ហេីយនិយាយរឿងប្រាប់ដល់ម្តាយបង្កេីតឈ្មោះ​ សរ​ សារុំ​ អាយុ៤២ឆ្នាំ​ឲ្យបានដឹង​។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់​ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន​ យ៉ុម​ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់​ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ បានសម្រេចជាច្រេីនលេីក​ពិតប្រាកដមែន។

បច្ចុប្បន្ន​កម្លាំងនគរបាលស្រុកបាណន់​កំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង