នៅព្រឹកនេះ ព្រះមហាក្សត្រ នឹងយាងចុះសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ក្រុម កម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងនៅកោះនរា

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាព្រឹកនេះ ទ្រង់នឹងយាងសួរសុខទុក្ខ ប្រោស ព្រះរាជទាន ព្រះរាជ អំណោយ ដល់ ក្រុម កម្មករ កម្មការិនី ប្រមូល សំរាម និង សម្អាត ទីក្រុង អបអរ សារទរ ទិវាជាតិទីក្រុងស្អាត នៅកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួរជម្រាបថានៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន អមដំណើរ លោកឧកញ៉ា មហាមន្រ្តី គុយ សុផល ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និង ជា ទេសរដ្ឋមន្រ្តី ទទួល បន្ទុក កិច្ចការ ទូទៅ អម ក្រសួង ព្រះបរមរាជវាំង ដោយបានដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះ ពិនិត្យ ទីតាំង ព្រះ រាជពិធី សួរសុខទុក្ខ ប្រោស ព្រះរាជទាន ព្រះរាជ អំណោយ ដល់ ក្រុម កម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង អបអរ សារទរ ទិវាជាតិទីក្រុង ស្អាត ។

ព្រះ រាជពិធី សួរសុខទុក្ខ ប្រោស ព្រះរាជទាន ព្រះរាជ អំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និង សម្អាតទីក្រុង នេះនឹងប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូល សំរាម និង សម្អាត ទីក្រុង មកពី ក្រុមហ៊ុន ៣ ចូលរួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd៕

អត្ថបទដែលជាប់ទាក់ទង