លោក ចេង ឌីណា អញ្ជើញ​ចូលរួមពិធីសំណេះសំណាល​ជាមួយលោកគ្រូ​ អ្នកគ្រូស្ម័គ្រចិត្ត​ និងសិស្សានុសិស្ស​ក្រោមអធិបតីភាព​​បណ្ឌិត​ កៅ​ ថាច​

អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ថាល លោក ចេង ឌីណា នាព្រឹកថ្ងៃព្រហស្បតិ៍​ ​ទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ បានដឹកនាំមន្ត្រីក្រោមឳវាទអញ្ជើញ​ចូលរួមកម្មវិធី​សំណេះសំណាល​ជាមួយលោកគ្រូ​ អ្នកគ្រូស្ម័គ្រចិត្ត​ និងសិស្សានុសិស្ស​ ក្នុងវគ្គបំប៉នសម្រាប់ថ្នាក់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំសិក្សា​២០២៣-២០២៤​ ក្រោមអធិបតីភាព​​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាល​ និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស​ ហ៊ុនសែន​ រ៉ូតាខ្សាច់កណ្ដាល​ នៃស្រុកខ្សាច់កណ្ដាល​។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយក​ នាយករង នាយិការង​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សនៃវិទ្យាល័យទាំង២​ មានចំនួន​ ១៩៨នាក់។

នាឳកាសនោះ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ បានធ្វេីការចែករំលែកនូវបទពិសោធន៍​ និងដំបូន្មានចំនួន​១០ចំណុច​ជូនទៅដល់ប្អូនៗសិស្សានុសិស្ស​ដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ដេីម្បីពង្រឹងការយល់ដឹង​ ការកែលម្អនូវចំណុចខ្វះខាត​ ព្រមទាំងជាស្ពានក្នុង​ ការអភិវឌ្ឍន៍ខ្លួនឯង សម្រាប់កាេទទួលបានលទ្ធផលឱ្យកាន់តែតែប្រសេីរឡេីង​។

ប្រសាសន៍ចំនួន១០ណុច របស់ឯកឧត្តមបណ្ឌិត​ កៅ​ ថាច រួមមាន៖

១៖ កំណត់គោលបំណង គោលដៅឲ្យបានច្បាស់លាស់។

២៖ ការគ្រប់គ្រង់ពេលវេលាឲ្យបានច្បាស់លាស់ និងដោយឆ្លៀសវៃ ផ្តល់អតិភាពទៅលើការងារដែលសំខាន់ជាងគេ។

៣៖ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារ និងជួយបង្រៀនក្រុមការងារ និងរៀនពីគេ។

៤៖ ស្វែងរកការងារដែលមានប្រសិទ្ធិភាពសម្រាប់ខ្លួនយើង។

៥៖ ហ៊ានស្វែងរកជំនួយពេលមានការងារចាំបាច់។

៦៖ ទាញយកប្រយោជន៍ពីកន្លែងធ្វើការ និងតាមប្រព័ន្ធផ្សេងៗ។

៧៖ រំលឹកឡើងវិញ យកមកអនុវត្តឲ្យបានជាប្រចាំ។

៨៖ រក្សារបៀបរស់នៅឲ្យមានសុខភាពល្អ អាហារ គេងគ្រប់គ្រាន់ ហាត់ប្រាណ។

៩៖ ត្រូវចេះរៀបចំឯកសារឲ្យមានរបៀបរៀបរយ តាមប្រភេទនីមួយៗ។

១០៖ លើកទឹកចិត្តខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង