ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបើកកិច្ចពិភាក្សាស្តីពី “ស្ត្រីក្នុងបណ្តាញមន្ត្រីអនុវត្តច្បាប់-ប្រទេសកម្ពុជា”

លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី Valentina Pancieri អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេហ៍ និងប៉ាស៊ីហ្វិក នៃអង្គការ (UNODC) នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី “ស្ត្រីក្នុងបណ្តាញមន្ត្រីអនុវត្តច្បាប់-ប្រទេសកម្ពុជា” ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រី មកពីក្រុមការងារយេនឌ័រនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ហើយកិច្ចពិភាក្សានេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺសម្រាប់អ្នកចូលរួមផ្លាស់ប្តូរគំនិត និងបទពិសោធន៍ស្តីពីទំនាក់ទំនងរវាងយេនឌ័រ និងការអនុវត្តច្បាប់នៅក្នុងការងារនគរបាលផ្ដោតលើហឹង្សាផ្អែកលើយេន ឌ័រ(GBV) និងដើម្បីពិភាក្សាអំពីបទពិសោធន៍ល្អៗសម្រាប់ការរីកចំរើននិងការពង្រីកនៃបណ្តាញនេះ៕

អត្ថបទដែលជាប់ទាក់ទង