ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ អឿន សុភា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៩៨៩៨៨ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

២-ឈ្មោះ ឈឿន គីមីកាតា ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

៣-ឈ្មោះ ផែន ស្រីប៉ុច ហៅស្រីពេជ្រ ភេទស្រី អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៣៧៦៧៩ មុខរបរ លក់ដូរ រស់នៅភូមិត្រពាំទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

៤-ឈ្មោះ ហេង ម៉រ័ត្ន ភេទស្រី អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិត្រពាំទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

វត្ថុតាងដកហូតរួមមាន៖ *មេតំហ្វេតាមីន (ICE) សរុបទម្ងន់ ៩១,៨ ក្រាម (កៅសិបមួយក្បៀសប្រាំបីក្រាម) *មេតំហ្វេតាមីន (ICE) ទម្ងន់ ៧៦,១១ ក្រាម ជារបស់ឈ្មោះ ហេង ម៉ារ័ត្ន *មេតំហ្វេតាមីន (ICE) ទម្ងន់ ៩,២២ ក្រាម ជារបស់ឈ្មោះ ផែន ស្រីប៉ុច *មេតំហ្វេតាមីន (ICE) ទម្ងន់ ៦,៤៧ ក្រាម ជារបស់ឈ្មោះ អឿន សុភា ។

សម្ភារៈ និងមធ្យោបាយចាប់យក៖ *ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង *ទូរស័ព្ទចំនួន ១២គ្រឿង *លុយខ្មែរចំនួន ៣៥០,០០០៛ (សាមសិបប្រាំម៉ឺនរៀល) *លុយដុល្លារចំនួន ១០០$ (មួយរយដុល្លារអាមេរិក) *សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជួនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង