ក្រុមប្រឹក្សាជំនុំជម្រះ​នៃសាលាខេត្តព្រះសីហនុសម្រេចផ្តន្ទាទោស​ជនជាប់ចោទ​ទាំង២នាក់ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុងម្នាក់ៗ៤លានរៀល

​អ្នក​នាំពាក្យ​​សាលាដំបូង​ខេត្ត​ព្រះសីហនុបានចេញសេចក្តីប្រកាស​ព័ត៌មាន​​ ចុះថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមាន​​ជនត្រូវចោទ​​ចំនួន២នាក់៖ *ទី១-ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និង *ទី២-ឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ជនត្រូវចោទ​​ចំនួន២នាក់ខាងលើនេះ ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចោទប្រកាន់​​ពី​​បទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វត្ថុតាង​មានសកម្មភាព ការថត​សំដែង​និយាយជាភាសាចិនដែលនាំឱ្យសាធារណជនភ័ន្តច្រឡំ។

ក្រុមប្រឹក្សាជំនុំជម្រះ​ នៃសាលាខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោស​ជនជាប់ចោទ​ទាំង២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារ០២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុងម្នាក់ៗចំនួន ០៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

​​

 

 

 

 

អត្ថបទដែលជាប់ទាក់ទង