លោក ខុន សេរីរដ្ឋា សម្ដែងការអបអរសាទរចំពោះមន្ត្រីរាជការទាំង១១២រូបនៃរដ្ឋបាលស្រុកអង្គស្នួល ក្រោយធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលគឺអវិជ្ជមានទាំងអស់

អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំឃុំ សរុបចំនួន១១២រូប ដើម្បីធ្វើតេស្តរកសារធាតុញៀន ដែលជាលទ្ធផលគឺអវិជ្ជមានទាំង១១២រូប ដោយពុំមានមន្ត្រីរាជការរូបណាម្នាក់មានការជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឬមានប្រើប្រាស់សារធាតុញៀនឡើយ។

ទន្ទឹមនោះ លោក ខុន សេរីរដ្ឋា បានសម្ដែងកាអបអរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីរាជការដ៏ល្អ និងជាគម្រូសម្រាប់ពលរដ្ឋ មិនមានពាក់ព័ន្ធនឹងគ្រឿងញៀន ឬមានប្រើប្រាស់សារធាតុញៀន ដែលនេះជាក្តីសង្ឃឹមរបស់ប្រជាជន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង