លោក ចេង ឌីណា៖ ភ្លើងស្តុបដំបូងគេក្នុងស្រុកខ្សាច់កណ្តាលក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ភ្លើងស្តុបដំបូងគេក្នុងស្រុកខ្សាច់កណ្តាលក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងតាមការចង្អុលបង្ហាញពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ជាមួយនេះ លោក ចេង ឌីណា បានបន្តថា លោក និងលោកប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយក្រុមការងាររៀបចំភ្លើងស្តុប បានចុះពិនិត្យ សិក្សាទីតាំងដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចរង្វង់មូលតូចព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនដល់អ្នកធ្វើដំណើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង