ពុទ្ធោ អីក៏ដល់ថ្នាក់នេះ បុរសម្នាក់យកកាំបិតដេញចាក់សង្សារមិនបានសម្រេចឡើងចងកសម្លាប់ខ្លួនឯង

បុរសម្នាក់បានសម្រេចចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង​ ៨៖៣០នាទីព្រឹក ​ថ្ងៃ​ទី​១៧ខែកុម្ភៈ​ឆ្នាំ​២០២៤​នៅ​ចំណុច​ផ្ទះល្វែង​លេខG1A12 ផ្លូវ​លេខ២ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​ ។

​បើតាមប្រភពបានឲ្យដឹងថា សពជនរងគ្រោះ​ឈ្មោះ ​ណឹម​ ម៉ៃ​ ភេទ​ប្រុស​ អាយុ២៦ឆ្នាំ ​ ស្រុក​កំណើត​ ភូមិ​ត្រពាំង​រុន​ឃុំតានី​ ស្រុក​អង្គជយ័​ខេត្ត​កំពត​ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។

​បើតាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ទូច​ វីស្សា ​ភេទ​ស្រី​ អាយុ​២២ឆ្នាំ​ ត្រូវ​ជា​មិត្ត​ស្រី​របស់​ជនរងគ្រោះ​បាន​ឲ្យដឹងថា​ នៅ​មុន​ពេល​កេីតហេតុ​ រូប​គាត់​និង​ជន​រងគ្រោះ​ បាន​ឈ្លោះគ្នា​ ហេីយ​ជនរងគ្រោះ​បាន​យក​កូន​កាំបិត​ ដេញ​គាត់​ ពេល​នោះ​គាត់​ភយ័​ពេក​បាន​រត់​ទៅ​បន្ទប់​ មិត្តភ័ក្ដិ​ ឲ្យ​ជួយ​នៅ​ពេល​នោះ​ មិត្ត​ភក្តិ​របស់​គាត់​និង​គាត់​ ក៏បាន​ ចុះ​មកខាង​ក្រោម​មួយ​ សន្ទុះ​ក្រោយ​មក​ ក៏​ស្ងាត់​ ពួក​គាត់​ទាំង​ពីរ​នាក់​ បាន​ឡើង​មេីល​ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ ចងក​សម្លាប់​ខ្លួន​ បាត់​ទៅ​ហេីយ​ នៅជាប់និង​ចំរឹង​ដែក​បង្អួច​ ។ ពេល​នោះ​គាត់​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​ តាម​ការ​ពិនិត្យ​និង​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​សារ​ចងក​សម្លាប់​ខ្លួន​ ពិត​ប្រាកដ​មែន​ ហេីយ​មាន​ សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ។

បច្ចុប្បន្ន​សព​ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់​ទៅ​ឲ្យក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

អត្ថបទដែលជាប់ទាក់ទង