ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស ព្រមទាំងញាតិមិត្ត ក្រុមគ្រួសារបានអញ្ជើញចូលរួមពិធីកាន់បិណ្ឌនាវត្តព្រែកសំរោង ខេត្តកណ្តាល និងវត្តថាន់ រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី១ ដល់វេនទី៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវ សែម សម្ផស្ស ព្រមទាំងញាតិមិត្ត ក្រុមគ្រួសារបានអញ្ជើញចូលរួមពិធីកាន់បិណ្ឌនាវត្តព្រែកសំរោង ខេត្តកណ្តាល និងវត្តថាន់ រាជធានីភ្នំពេញ នឹងបានទទួលទានអាហាទាំងពីរពេលនាវត្តខាងលើ។
ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានរំលឹកអនុស្សាវរីយ៍ កាលពីឆ្នាំ ១៩៨៣-១៩៨៤ ដែលឯកឧត្តមបានធ្វើដំណើរទៅកាន់ស្រុកកំណើត ស្ថិតក្នុងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលជំនាន់នោះការធ្វើដំណើរទៅតាមកាណូត ដែលត្រូវប្រើពេលរហូតដល់ទៅមួយព្រឹក មិនដូចបច្ចុប្បន្ននេះ ដែលប្រើពេលយ៉ាងយូរ ១ម៉ោងកន្លះ តែប៉ុណ្ណោះ ។
អ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជួបជាមួយមិត្តភក្រកំសត់កម្ររៀនមធ្យមសិក្សាកំរិត១ (ថ្នាក់ទី៥-៦-៨ សម័យកាលប្រឡងឌីប្លូម) ជាមួយគ្នាដែលលោកមានឈ្មោះ ហៅ ម៉េង ដែលបានបែកគ្នាតាំងពីប្រឡងមធ្យមសិក្សាកំរិត១ ក្នុងឆ្នាំ១៩៨៨ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល ៣៦ឆ្នាំហើយ ហើយបច្ចុប្បន្នលោក ហៅ ម៉េង ប្រកបរបរត់តុកៗ ផងដែរ ៕