អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់
កណ្ដាល៖ បន្ទាប់លោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍បានធ្វើការផ្សព្វផ្សាយថា «មានទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល»។
អ្នកនាំពាក្យនិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជម្រាបឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពបានផ្សព្វផ្សាយថាតើពិតជាមានលេងល្បែងស៊ីសងដែរឬអត់?
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសូមឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឈន៍ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេ សមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់៕