ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានយកអំណោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ រួមមាន៖ អង្ករ ចំនួន ៤តោន ថវិកា ចំនួន ៨ ០០០ ០០០(ប្រាំបីលានរៀល) ទឹកបរិសុទ្ធ ចំនួន ១ ០០០យួរ និងនំបុ័ង ចំនួន ១៦០ដើម ប្រគល់ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ របស់កុមារកំព្រាដែលកំពុងស្នាក់នៅ និងរៀនសូត្រក្នុងមណ្ឌល៕

អត្ថបទដែលជាប់ទាក់ទង