ឯកឧត្ដម គីម រិទ្ធី៖ ការអប់រំ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការអប់រំ!

ព្រះវិហារ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី បានថ្លែងថា «ការអប់រំ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការអប់រំ»

ការថ្លែងរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញដឹកនាំក្រុមការងារ​ស.ស.យ.ក ខេត្ត ​ស្រុក​ ថ្នាក់ដឹកនាំ​ និងកងកម្លាំងស្រុកគូលែន ធ្វើការជួសជុលទ្បើយវិញនូវអគារសិក្សាសហគមន៍ បឋមសិក្សាឃុំថ្មី ដែលមានសភាពទ្រុឌទ្រោម។

ឯកឧត្ដមបានបន្តថា ចំពោះថវិកាចំណាយលើការជួសជុលខាងលើនេះ ទទួលបានពីសប្បុរសជន ក្រុមការងារ ស.ស.យ.កខេត្ត សហគមន៍ អាជ្ញាធរ ឃុំ ស្រុក ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។

ឯកឧត្ដមបន្តឲ្យដឹងទៀតថា អគារសិក្សាសហគមន៍ អាយុ៣១ឆ្នាំ (បឋមសិក្សាឃុំថ្មី) ត្រូវបានជួសជុលទ្បើយវិញ ដោយ ស.ស.យ.ក. សហគមន៍ អាជ្ញាធរឃុំ ស្រុក ខេត្ត អស់ថវិការសរុប ១៣លានរៀល ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី សូមថ្លែងអំណរគុណសប្បុរសជនមួយចំនួនដូចខាងក្រោម៖ ១៖ ឯកឧត្តម យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត ឧបត្ថម្ភថវិកា ៦០០,០០០៛ និងស៊ីម៉ងត៍កន្លះតោន, ២៖ លោក ចាប កុយ ដំបូលស័ង្កសី អស់ថវិកា ៧,០០០,០០០៛, ៣៖ លោក ប៉ែន ជឹង អភិបាលស្រុក ថវិកា ១,២០០,០០០៛, ៤៖ លោក សំ សី អភិបាលរងស្រុក ថវិកា ៥០០,០០០៛, ៥៖ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ ឧបត្ថម្ភតុសិស្ស ២៥តុ, ៦៖ លោក ម៉ក់ ឌុង ប្រធានការិយាល័យអប់រំស្រុក ថវិកា ៥២០,០០០៛, ៧៖ ថវិការបស់មន្ត្រីរដ្ឋបាលស្រុក និងគណៈកម្មការគ្រប់គ្រងសាលា ៥៧០,០០០៛, ៨៖ ថវិកាសាលា ២,០០០,០០០៛, ៩៖ ថវិកាចូលរួមពីប្រជាពលរដ្ឋ ១,២២០,០០០៛ និងទឹកសុទ្ធ ៣៥យួរ, ១០៖ ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព គ្រឿងឈើ១គូប និងក្តារបាំង១គូប, ១១៖ លោក អ៊ូ សៅឌី ស៊ីម៉ង់ត៍ កន្លះតោន៕

អត្ថបទដែលជាប់ទាក់ទង