អភិបាលខេត្តកណ្ដាល៖ ល្បែងគ្មានផលចំណេញទេ​ គឺជាជ្រោះ​នៃមហន្តរាយ!

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន បានសង្កត់ធ្ងន់ថា «ល្បែងគ្មានផលចំណេញទេ​ គឺជាជ្រោះ​នៃមហន្តរាយ»។

ការសង្កត់ធ្ងន់របស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឦ

នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដមបានបន្តថា «អប់រំផង​ ណែនាំផង​ ឃាត់ខ្លួនវាស់កំពស់ផង​ នៅតែមានអ្នកលបលួច​បេីកល្បែង​ អ្នកចូលលេងល្បែង​»។

ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់អ្នកញៀនជៀសឲ្យឆ្ងាយ​ អ្នកបេីកល្បែងអេីយ​ ឈប់ទៅ​ ពន្ធនាគារ​ចង្អៀតខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង