លោកស្នងការ ហេង វុទ្ធី មិនហ៊ានបង្ហាញឲ្យអ្នកកាសែតបានដឹងនៅឡើយនោះទេ ជុំវិញលទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងនិងល្បែងសុីសងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២៤
(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមមិនហ៊ានប្រាប់ឬបង្ហាញឲ្យអ្នកកាសែតដឹងបាននៅឡើយនោះទេជុំវិញលទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងនិងល្បែងសុីសងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២៤ បើទោះបីអ្នកកាសែតបានព្យាយាមហៅទូរស័ព្ទស្នើសុំលោក ឬបានដាក់លិខិតស្នើសុំឲ្យលោកជួយផ្តល់ព័ត៌មានក៏ដោយ។
ទាក់ទិននឹងរបាយការណ៍ឬព័ត៌មានស្ដីពីលទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងនិងល្បែងសុីសងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តើហេតុអ្វិបានជាលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី កំណាញ់ម៉្លេះ បានជាមិនហ៊ានប្រាប់ឲ្យអ្នកសារព័ត៌មានបានដឹងយ៉ាងដូច្នេះ ឬមួយលោកស្នងការមិនទាន់ក្ដាប់ស្ថិតិជុំនៅឡើយនោះទេ?
គួរជម្រាបថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បើគិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះគឺមានរយះពេល១១ថ្ងៃហើយ ដែលអង្គភាព The Mirror News បានដាក់លិខិតស្នើសុំឲ្យលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមឲ្យជួយផ្តល់ព័ត៌មានស្ដីពីលទ្ធផលនៃការបង្ក្រាបក្រុមក្នេងទំនើងនិងល្បែងសុីសងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្នុងឆ្នាំ២០២៤។
គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មានសកម្មភាពក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញសង្គម រហូតដល់ ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាល នៃគណៈ អភិបាលរាជធានីខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុម ក្មេ ង ទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នា ប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ។ ម្សិលម្ងៃបានកាប់ដាច់ដៃ និងទ្រព្យ សម្បត្តិ ថាភាគីក៏ដោយ តែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់បន្ថែមថា អាជ្ញាធរត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និង សន្តិសុខសង្គម ហើយក៏ត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ការធ្វើបែបនេះដើម្បីធានាព្រោះថា សន្តិសុខសង្គម ភូមិសង្កាត់មានសុវត្ថិភាពគឺជាគោលដៅចំពោះរបស់រាជរដ្ឋាភិបាល ក្នុងរឿងគ្រឿងញៀនបានអនុវត្តន៍ជាបន្តបន្ទាប់។ សម្ដេចធិបតីបានលើកឡើងថា រឿងគ្រឿងញៀនវាមិនងាយស្រួលនោះទេ តែយើងត្រូវ តែធ្វើ ជា ប្រចាំជានិច្ច ហើយរឿងបើកឡានបុកគេ ចាប់អនុវត្តន៍ច្បាប់មិនឱ្យរួចខ្លួននោះទេ ពេលនេះបានស្ងាត់ តែវានៅ រឿង បងធំ បងតូច ជាពិសេសនោះក្រុមដាវសាំម៉ូរ៉ៃ។ សម្តេចធិបតីបានអះអាងថា សម្តេចបានកំពុងតែឱ្យ ក្រសួង យុត្តិធម៌ពិនិត្យចំពោះការដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនហ្នឹង ព្រោះថាបើប្រជាពលរដ្ឋគាត់ដាក់កាំបិតគាត់ទៅ ធ្វើការងារ នៅចម្ការ តែនៅភ្នំពេញដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនទៅធ្វើអ្វី ហើយទៅរៀនដាក់ដាវការពារខ្លួនឬ?
សម្ដេចធិបតីបានបន្ដថា បញ្ហានេះ យល់ល្អកុំឱ្យមានទាំងអស់គ្នាប្រសើរជាង បើឱ្យមាននោះតិចទៀតកាប់គ្នា ជិត ពេក អាចប្រើដល់ធ្នូ វាបាញ់បានឆ្ងាយ«…»។ សម្ដេចធិបតីបានរម្លឹកថា កាលពីមុនសម្ដេចឃើញមានម្នាក់ កំពុងជិះម៉ូតូមក ហើយកាប់គ្នាពីក្រោយដោយមិនដឹងខ្លួន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្ថាប័ន អយ្យការត្រូវមានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះប្រកប ដោយ ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់របស់យើង។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សម្តេចមិនបានដាក់បញ្ជាទៅ ស្ថាប័នតុលា ការ នោះទេ តែសូមឱ្យស្ថាប័នតុលាការត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់លើកកិច្ចការនេះ ។ សម្ដេចធិបតីបាន អះអាងផងដែរថា ពិតណាស់ច្បាស់ជាមានក្មេងៗក្រោមអាយុ១៤ឆ្នាំ ឬ១៨ឆ្នាំ ត្រូវអនុវត្តទោសទណ្ឌបែបណា តែត្រូវសិក្សាឱ្យបានច្បាស់ថាត្រូវធ្វើការពង្រឹងបែបណាដើម្បី ឱ្យខ្លាច។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ឪពុក ម្តាយក៏ដូចជាអាណាព្យាបាល ខិតខំអប់រំទូន្មានប្រដៅកូនព្រោះថាកិច្ចការងារនេះ ត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ៕