លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជាផ្ញើសារលិខិតជូនពរជូនលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមជាតិកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ ៤៤ឆ្នាំឈានចូល៤៥ឆ្នាំ
(កណ្ដាល)៖ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមសម្តែងនូវអំណរសាទរ និងមានសេចក្តីសោមនស្សរីករាយ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គ សិរីមង្គល មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត សូម ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណ ភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
យើងខ្ញុំសូមសម្តែងនូវការគោរពដ៏ស្មោះជូនចំពោះ លោកជំទាវបណ្ឌិត ដែលជាវីរជនស្ត្រីដ៏ឆ្នើម ប្រកបដោយសីលធម៌ គុណធម៌ ទេពកោសល្យ និងជាគម្រូដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមដឹកនាំចលនាកាកបាទ ក្រហមកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសមាគមកាយឬទ្ធិនារីកម្ពុជាឱ្យទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមមនុស្សធម៌នៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ សកម្មភាពដែល លោក ជំទាវបណ្ឌិត បំពេញយ៉ាងល្អប្រសើរក្នុងតួនាទីជា «ស្ត្រីទីមួយ» នៃព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកក្នុង ការលើកកម្ពស់តម្លៃស្ត្រីកម្ពុជា ជាពិសេសបានចូលរួមគាំទ្រជ្រោមជ្រែង និងលើកទឹកចិត្ត សម្តេចធិបតី ដើម្បីបន្ត បេសកកម្មដ៏មហាបវរថ្លៃថ្លាក្នុងរាជរដ្ឋាភិបាល សម្រាប់ឧត្តមប្រយោជន៍ជូនជាតិ និងមាតុភូមិកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនៃមង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនត្រៃកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យគោរពជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចធិបតី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា មានសុភមង្គល ជាមួយនឹងពុទ្ធ ពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិតមេត្តាទទួលនូវសេចក្តីគោរពពីយើងខ្ញុំទាំងអស់គ្នា៕