អស្ចារ្យ! ប៉មទ្រេតដ៏ល្បីលើពិភពលោក ពត់ឡើងត្រង់បានជាង ៤ សង់ទីម៉ែត្រទៀតហើយ

ប៉ម​ទ្រេត ឬ The Leaning Tower of Pisa គឺ​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​មាន​អ្នក​ទេសចរ​ប្រមាណ​ជាង ៦ លាន​នាក់​ទៅ​ទស្សនា​ជា​រៀងរាល់​ឆ្នាំ។

បើ​ទោះ​ជា​មាន​ភាព​ទាក់ទាញ​នៅ​ទម្រង់​ទ្រេត​ដ៏​ប្លែក​ខុស​ពី​គេ​នៃ​ប៉ម​មួយ​នេះ អ្នក​ជំនាញ​វិស្វករ​ជាច្រើន​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សំណង់​អគារ​បុរាណ​មួយ​នេះ​ផង​ដែរ។ យ៉ាង​ណា​មិញ ស្រាប់​តែ​ថ្មីៗ​នេះ ក្នុង​ការ​ស្ទង់​វាយ​តម្លៃ​ថ្មី​មួយ​បាន​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល និង អស្ចារ្យ​នៃ​សំណង់​អគារ​ដ៏​ចំណាស់​មួយ​នេះ។

តាម​រយៈ​ការ​វាយតម្លៃ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​វិស្វករ​ភូមិសាស្ត្រ និង ទ្រទ្រង់​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល Opera Primaziale Pisana (O₽A) បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប៉ម​ទ្រេត Pisa បាន​ពត់​ងើប​ឡើង​មក​ត្រង់​វិញ​ប្រមាណ​ជា ៤ សង់ទីម៉ែត្រ ក្នុង​រយៈពេល ២១ ឆ្នាំ​មក​នេះ ចាប់តាំង​ពី​ការ​ជួសជុល​សំណង់​ចុងក្រោយ​បំផុត​នោះ៕

អត្ថបទដែលជាប់ទាក់ទង