មកដឹងពីមូលហេតុដែលនាំឲ្យស្ត្រីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកតាមាក់ ស្រុកមុខកំពូល

កណ្តាល៖ ស្ត្រីវ័យក្មេងម្នាក់បានមកលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានព្រែកតាមាក់ ត្រើយលិច ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាលនៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សពស្ត្រីរងគ្រោះ ឈ្មោះ សារិន ថៃហ្វា អាយុ ២៣ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម។

បើតាមប្រភពបានឲ្យដឹងបន្តថា មូលហេតុដែលនាងសម្រេចធ្វើអត្តឃាតក៏ព្រោះតែមានវិបត្តិក្នុងគ្រួសារ គឺឈ្លោះប្រកែកជាមួយប្តីជាជនជាតិចិនទើបនាងលោតពីលើស្ពានព្រែកតាមាក់ ប៉ុន្តែពុំបានធ្លាក់ដល់ទឹកនោះទេ គឺធ្លាក់នៅទើលើគ្រឹះសសរស្ពានស្លាប់យ៉ាងអាណោចអាធម៌។

ប្រភពព័ត៌មានបានបន្តថា ក្រោយពីកើតហេតុ គេឃើញស្បែកជើងមួយគូនិងសំបកកំប៉ុងស្រាបៀរ២កំប៉ុង នៅក្នុងថង់ខ្មៅក្បែរបង្កាន់ដៃស្ពាន និងមួយកំប៉ុងទៀតទុកលើបង្កាន់ដៃស្ពាន មិនទាន់​ផឹកអស់នៅឡើយ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បច្ចុប្បន្នសាកសពស្ត្រីខាងលើ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង