នាយករដ្ឋមន្ត្រីកម្ពុជា៖ ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស
ភ្នំពេញ៖«ភាពភ្លើ របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស»។នេះជាការថ្លែងបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃចន្ទទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច។
ជាមួយគ្នានោះ សម្តេចតេជោក៏ថ្លែងអំណរគុណមេក្រុមប្រឆាំង ដែលសម្តេចហៅថា «អាល្ងង់» នាំគ្នារត់ទៅក្រៅប្រទេសអស់នៅឆ្នាំ២០១៧ និង២០១៨។ សម្តេចបន្តចំអកឱ្យក្រុមប្រឆាំងថា មិនមានមនុស្សសម្រាប់បន្តវេន។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកជំនាន់ក្រោយរបស់បក្សប្រជាជនកម្ពុជា មិនលើកលែងទោសឱ្យក្រុមប្រឆាំងក្រៅប្រទេសនោះឡើយ៕